លក្ខខណ្ឌ​គុណវឌ្ឍិ​នៃ​វគ្គសិក្សា​ពិសេស

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

មាន​វគ្គសិក្សា​ពិសេស​មួយ​ចំនួន​សម្រាប់​សិស្ស​ចាស់​នៅក្នុង​ប្រពៃណី​នៃ​ការបដិបត្តិ​វិបស្សនា​កម្មដ្ឋាន​នេះ។ វគ្គសិក្សា​ទាំងនេះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​សិស្ស​ចាស់​ត្រូវតែ​បំពេញ ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ការអនុញ្ញាត។ លក្ខខណ្ឌ​គុណ​វុឌ្ឍិ​មូលដ្ឋាន​មាន​ដូច​ខាងក្រោម៖


វគ្គសិក្សា​សម្រាប់​សិស្ស​ចាស់ 1 ថ្ងៃ ឬ 3 ថ្ងៃ

បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច​ម្ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ អ្នក​ដែល​បដិបត្តិ​បច្ចេកទេស​ព្យាបាល​រោគ​ដោយ​ថាមពល​ឲ្យ​អ្នកដទៃ មិន​គួរ​ចូលរួម​ទេ។ គួរ​ព្យាយាម​រក្សា​សិក្ខាបទ​ទាំងអស់​ឲ្យ​បាន​ល្អបំផុត​តាម​សមត្ថភាព​របស់​ខ្លួន។


វគ្គសិក្សា​សតិបដ្ឋាន

លក្ខខណ្ឌ​នៃ​វគ្គសិក្សា​សតិបដ្ឋាន​សម្រាប់​សិស្ស​ចាស់

  • បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ នេះ​មិន​រួមបញ្ចូល​វគ្គសិក្សា​ដែល​បាន​បម្រើ។

  • បដិបត្តិ​វិបស្សនា​កម្មដ្ឋាន​តាម​ការបង្រៀន​ដោយ ស.ន. ហ្គោឥនកា ក្នុង​ពេល​យ៉ាងតិច 1 ឆ្នាំ។

  • មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​ដទៃ​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​អ្នក​ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។

  • កំពុង​ព្យាយាម​រក្សា​ការបដិបត្តិ​ប្រចាំ​ថ្ងៃ យ៉ាង​តិច​បំផុត ចាប់តាំង​ពី​ពេល​ដែល​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នេះ។

  • កំពុង​ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ យ៉ាង​តិច​បំផុត ចាប់តាំង​ពី​ពេល​ដែល​ស្នើសុំ​ចូលរួម​វគ្គសិក្សា​នេះ។


ស្វ័យ​វគ្គសិក្សា​សម្រាប់​សិស្ស​ចាស់​ដែល​មធ្យ័ត

ស្វ័យ​វគ្គសិក្សា​គឺ​សម្រាប់​សិស្ស​ចាស់​ដែល​មធ្យ័ត និង បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 3 ដង ហើយ​វគ្គសិក្សា​ដែល​បាន​បញ្ចប់​ថ្មី​បំផុត​របស់​គេ ស្ថិត​ក្នុង​រយៈពេល 2 ឆ្នាំ​ចុងក្រោយ។ មិនមាន​គ្រូ​ដឹកនាំ​ទេ, មិនមាន​អ្នកគ្រប់គ្រង​សិស្ស​ទេ, គ្មាន​ការសម្ភាស​ពេល​ថ្ងៃត្រង់​ទេ ហើយ​ក៏​គ្មាន​ការសួរ/ឆ្លើយ នៅ​ពេល​យប់​ដែរ។ តម្រូវ​ឲ្យ​មាន​ការចាក់​ខ្សែអាត់​ធម្មទេសនា​ពេល​ព្រលប់ ហើយ​សិស្ស​ដែល​ចូលរួម ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការចាក់​ខ្សែអាត់​នៅ​ម៉ោង 7 យប់។

សិស្ស​ទាំងឡាយ​ត្រូវ​បាន​រំពឹង​ថា​នឹង​គោរព​កាលវិភាគ​ដូចគ្នា​នឹង​វគ្គសិក្សា 10 ថ្ងៃ​ធម្មតា​ដែរ។ គោរព​ច្បាប់ និង វិន័យ​ទាំងអស់ (អរិយស្ងាត់, សិក្ខាបទ 8 ជាដើម) ខណៈពេល​ស្ថិត​ក្នុង​មជ្ឈមណ្ឌល។ មិន​ធ្លាប់​បាន​បដិបត្តិ​បច្ចេកទេស​ដទៃ​ផ្សេងទៀត ចាប់តាំង​ពី​វគ្គសិក្សា​ចុងក្រោយ​របស់​អ្នក​ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ ព្យាយាម​រក្សា​ការបដិបត្តិ 2 ម៉ោង ប្រចាំថ្ងៃ ចាប់តាំង​ពី​វគ្គសិក្សា 10 ថ្ងៃ ចុងក្រោយ។ ព្យាយាម​រក្សា​សិក្ខាបទ​ប្រាំ​ឲ្យ​បាន​ល្អបំផុត​តាម​សមត្ថភាព​របស់​ខ្លួន។ ត្រូវតែ​ទទួល​ការអនុញ្ញាត​ពី​គ្រូជំនួយ​ដើម្បី​ចូលរួម​វគ្គសិក្សា។


វគ្គសិក្សា 10 ថ្ងៃ​ពិសេស សម្រាប់​សិស្ស​ចាស់

  • ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា​សតិបដ្ឋាន​យ៉ាងតិច 1 ដង។
  • ត្រូវតែ​បាន​បម្រើ​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង។
  • រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។
  • វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។
  • សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។


14-Day Gratitude Course

14-Day Gratitude Course Requirements are:

  • Must be a serious old student who is active in giving Dhamma Service.
  • Must be practicing Vipassana exclusively (not practicing any other meditation techniques).
  • Must have sat at least one Satipaṭṭhāna Sutta course and three 10-Day courses.
  • Must be trying to maintain the five precepts to the best of one’s ability.
  • Must be trying to maintain two-hour daily practice since last 10-Day course.
  • Must have local Teacher’s recommendation.


វគ្គសិក្សា 20 ថ្ងៃ

  • ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 5 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា សតិបដ្ឋាន យ៉ាងតិច 1 ដង។
  • ត្រូវតែ​បាន​បម្រើ​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង។
  • រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។
  • វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។
  • មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។
  • មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។
  • សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។


វគ្គសិក្សា 30 ថ្ងៃ

  • ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 6 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា សតិបដ្ឋាន យ៉ាងតិច 1 ដង។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 20 ថ្ងៃ យ៉ាង​តិច 1 ដង។
  • ត្រូវតែ​បាន​បម្រើ​ក្នុង​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 1 ដង។
  • រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។
  • វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។
  • មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។
  • មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។
  • សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។
  • ចំពោះ​វគ្គសិក្សា 30 ថ្ងៃ ដំបូង នោះ​ត្រូវតែ​បាន​ចូលរួម​ក្នុង​វគ្គសិក្សា 10 ថ្ងៃ​ធម្មតា​យ៉ាង​តិច 1 ដង បន្ទាប់​ពី​វគ្គសិក្សា 20 ថ្ងៃ ដំបូង។


វគ្គសិក្សា 45 ថ្ងៃ

  • ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។
  • អនុញ្ញាត​តែ​ចំពោះ ATs និង អ្នក​ដែល​បាន​ចូលរួម​បម្រើ​ធម៌​ប៉ុណ្ណោះ។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 10 ថ្ងៃ យ៉ាង​តិច 7 ដង ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។
  • បដិបត្តិ​បច្ចេកទេស​នេះ​ជា​ពិសេស​ក្នុង​ពេល​យ៉ាងតិច 3 ឆ្នាំ​ចុងក្រោយ។
  • ត្រូវតែ​បាន​បញ្ចប់​វគ្គសិក្សា 30 ថ្ងៃ យ៉ាង​តិច 2 ដង។
  • រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។
  • វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។
  • មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។
  • មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។
  • សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។
  • ចំពោះ​វគ្គសិក្សា 45 ថ្ងៃ ដំបូង នោះ​ត្រូវតែ​បាន​ចូលរួម​ក្នុង​វគ្គសិក្សា 10 ថ្ងៃ​ធម្មតា​យ៉ាង​តិច 1 ដង បន្ទាប់​ពី​វគ្គសិក្សា 30 ថ្ងៃ ដំបូង។
  • ការបញ្ជាក់​ទាំងអស់​អាច​ផ្ដល់​ជូន​រហូត​ដល់​ថ្ងៃ 30។

  • វគ្គសិក្សា 60 ថ្ងៃ

  • ត្រូវតែ​ជា​សិស្ស​ចាស់​ដែល​មធ្យ័ត និង តាំងស៊ប់​ក្នុង​បច្ចេកទេស​នេះ។
  • អនុញ្ញាត​តែ​ចំពោះ ATs និង អ្នក​ដែល​បាន​ចូលរួម​បម្រើ​ធម៌​មុតមាំ​ប៉ុណ្ណោះ។
  • បដិបត្តិ​បច្ចេកទេស​នេះ​ជា​ពិសេស​ក្នុង​ពេល​យ៉ាងតិច 5 ឆ្នាំ​ចុងក្រោយ។
  • រក្សា​ការបដិបត្តិ​ប្រចាំថ្ងៃ 2 ម៉ោង ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេល​យ៉ាងតិច 2 ឆ្នាំ។
  • វៀរចាក​ពី​ការសម្លាប់, ការប្រព្រឹត្ត​ខុស​ក្នុង​កាម, ការសេព​គ្រឿង​ស្រវឹង និង សិក្ខាបទ​ផ្សេងទៀត​បាន​ល្អ​បំផុត​តាម​សមត្ថភាព​របស់​ខ្លួន ក្នុង​រយៈពេល​យ៉ាង​តិច 1 ឆ្នាំ។
  • មាន​ចន្លោះពេល​យ៉ាង​តិច 6 ខែ ចាប់តាំង​ពី​ការចូលរួម​ក្នុង​វគ្គសិក្សា​វែង​ចុងក្រោយ។
  • មាន​ចន្លោះពេល 10 ថ្ងៃ រវាង​វគ្គសិក្សា​វែង និង វគ្គសិក្សា​ដទៃ​ផ្សេងទៀត។
  • សហព័ទ្ធ​ត្រូវតែ​ជា​អ្នកជួយ​ទំនុកបម្រុង​ដៃគូ​ដែល​ចូលរួម​ក្នុង​វគ្គសិក្សា​វែង។

  • លក្ខខណ្ឌ​ខាងលើ​គឺ​ជា​លក្ខខណ្ឌ​អប្បបរមា ហើយ​មិន​ធានា​ថា​នឹង​ទទួល​ការអនុញ្ញាត​ឡើយ។ ពាក្យសុំ​ការអនុញ្ញាត​ចូលរួម​វគ្គសិក្សា​ពិសេស 10 ថ្ងៃ, វគ្គសិក្សា 20 ថ្ងៃ, វគ្គសិក្សា 30 ថ្ងៃ, វគ្គសិក្សា 45 ថ្ងៃ, វគ្គសិក្សា 60 ថ្ងៃ និង ស្វ័យ​វគ្គសិក្សា​របស់​គ្រូ ត្រូវតែ​មាន​ការឲ្យយោបល់​ពី​គ្រូជំនួយ​ដែល​ស្គាល់​អ្នក​ច្បាស់ និង គ្រូ​ប្រចាំ​តំបន់​ក្នុង​ស្រុក​របស់​សិស្ស។